ភ្នំពេញ៖ នៅក្នុងរយៈពេល៩ខែ ឆ្នាំ២០២៣នេះ កម្ពុជាផលិតគ្រាប់ស្វាយចន្ទីឆៅបានប្រមាណ ៦៣៩.០០០តោន ក្នុងនោះបាននាំចេញទៅកាន់ប្រទេសវៀតណាម ៦១៣.២០០តោន ស្មើនឹងទឹកប្រាក់ ៨២៩លានដុល្លារ ថយចុះប្រមាណ ១៦,៣% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២។ នេះបើផ្អែកតាមទិន្នន័យរបស់សមាគមស្វាយចន្ទីកម្ពុជា។ លោក អួន ស៊ីឡុត ប្រធានសមាគមគ្រាប់ស្វាយចន្ទីកម្ពុជា បានប្រាប់ CNC [...]
ភ្នំពេញ ៖ ​ពូជស្រូវ​ថ្មី​ចំប៉ីស​ ៧០ (CPS70)​  ត្រូវបានក្រសួងកសិកម្ម និង​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា​​រំពឹង និងជឿជាក់ថា នឹងមាន​ចរន្ត​ទិញ​-​លក់នៅលើ​ទីផ្សារ​នាពេល​ឆាប់ៗ​ខាងមុខ ខណៈ​បច្ចុប្បន្ន​ពូជស្រូវ«ចំប៉ីស៧០» ដែលជាប្រភេទអង្ករក្រអូប ដាំដុះក្នុងរយៈពេលខ្លី ធន់នឹងអាកាសធាតុ មិនប្រកាន់រដូវ​នេះ​កំពុង​ត្រូវបាន​ដាំ​ដុះ​យ៉ាង​យកចិត្តទុកដាក់​។ ឯកឧត្តម ឌិ​ត ទីណា រដ្ឋមន្ត្រី​​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ [...]
ស្វាយចន្ទីជា​ដំណាំសក្តានុពលមួយ ក្នុងប្រភេទ​ដំណាំផ្សេង​ទៀត​​។ កសិករ​នៅ​ខេត្ត​​ក្រចេះ ស្ទឹងត្រែង កំពង់ធំ ចាប់ផ្តើម​​ភ្ជួរ​ដី​ដាំ​ស្វាយ​ចន្ទីនៅពេល​ធ្លាក់ភ្លៀង​ ​ចាប់ពីខែ​ឧសភា មិថុនា ដែល​ជា​ខែ​អំណោយផល​សម្រាប់ដាំដុះ​ដំណាំមួយ​នេះ។ ​អ្នកលក់ពូជស្វាយចន្ទីមួយ​រូប​នៅ​ស្រុកស្ទឹងត្រង់ខេត្តកំពង់ចាម​បាន​ឲ្យកម្ពុជា​ថ្មី​ដឹង​ថា ពូជស្វាយចន្ទីដែល​មានការ​ពេញនិយមជាងគេ​បច្ចុប្បន្ន​គឺ​ប្រភេទ​ពូជ​ M23។ អ្នក​លក់ពូជស្វាយចន្ទី​​ឈ្មោះ​ ថេត រស់នៅ​ស្រុកស្ទឹងត្រង់​ខេត្ត​កំពង់​ចាម​​​ឲ្យ​ដឹង​ថា កូនស្វាយចន្ទីដែលគាត់លក់​ដាច់ច្រើន​ជាង​គេគឺ​ពូជ​ M23។​​​ ពូជនេះ​មានការ​ពេញ​និយម​កសិករទិញយកទៅដាំដុះ​ច្រើន​ ដោយសារ​មាន​​ទំហំ​គ្រាប់ធំ [...]
ម្ទេសហាវ៉ៃ ជាប្រភេទបន្លែដែលមានគុណប្រយោជន៍ សម្រាប់សុខភាព និងអាចច្នៃជាមុខម្ហូបបានច្រើនបែប។ម្ទេសហាវ៉ៃ មានផ្ទុកទៅដោយសារធាតុចិញ្ចឹមជាច្រើនដូចជា៖ មានថាមពល ជាតិខ្លាញ់ កាបូអ៊ីដ្រាត ជាតិសរសៃ ជាតិស្ករ បេតាការ៉ូទែន ប៉ូតាស្យូម អាស៊ីតហ្វូរឡាត មានវីតាមីនA, B6, C, E ជាដើម។ លើសពីនេះ [...]
នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣នេះ លោក សោម សមស័ក្ក នាយកទីចាត់ការហិរញ្ញវត្ថុខេត្តសៀមរាប និងក្រុមការងារ បានដឹកនាំក្រុមអ្នកវិនិយោគជនជាតិ ជប៉ុន ដឹកនាំដោយលោក NABESHIMA KATSUHITO ប្រធានកសិដ្ឋានដាំបន្លែស្តង់ដារជប៉ុន ចុះទៅពិនិត្យទីតាំងគ្រោងបើកកសិដ្ឋានដាំម្ទេសស្តង់ដារជប៉ុន លើផ្ទៃដីចំនួន ៧២ហិកតា ជំហានទី១ ស្ថិតក្នុងភូមិត្រពាំងទូក [...]
ត្រប់ស្រួយ គឺជាប្រភេទបន្លែ​ដែប្រជាជនខ្មែរ​ យើងនិយមហូប​ធ្វើជាអន្លក់​ និង​ជាគ្រឿងផ្សំដាក់ក្នុងស្លរដ៏សំខាន់មួយ មុខក្នងមុខម្ហូបសម្លរខ្មែរ​ មិនត្រឹមតែនិយមហូបនោះទេ​ តែវាក៏មានប្រយោជន៏ជាច្រើនជួយដល់រាងកាយមនុស្សផងដែរ ដូចជា​ ជួយលើកកម្ពស់សុខភាពស្បែក, មាន សារ​ជាតិប្រឆាំងអុកស៊ីតកម្ម,​ ជួយក្នុងការគ្រប់គ្រងសម្ពាធឈាម,​ បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែម, ការពារប្រព័ន្ធរំលាយអាហារ,​ ជួយថ្លើម, ការពារកម្រិតកូឡេស្តេរ៉ូល និងគាំទ្រដល់សុខភាពបេះដូង, ជួយបង្កើនប្រព័ន្ធភាពស៊ាំ និងកាត់បន្ថយភាពតានតឹង [...]
ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ប្រជាកសិករគួរប្រញាប់ប្រញាល់ដាំដុះ ដើម្បីឱ្យដំណាំស្រូវដុះលូតលាស់បានល្អ និងមានអាយុកាលវែងល្មម និងបង្កើនភាពធន់ទៅនឹងគ្រោះរាំងស្ងួត នៅពេលកូនរដូវប្រាំងមកដល់។ ក្រសួងកសិកម្ម លើកឡើងបែបនេះក្រោយពីក្រសួងធនធានទឹក និងឧតុនិយម ចុះផ្សាយកាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ ថា កម្ពុជា [...]
ពោតបារាំង (Okra) អាចយកមកធ្វើជា អាហារប្រចាំថ្ងៃបាន ប៉ុន្តែគេអាច ចាត់ទុកវា ជាប្រភេទផ្លែឈើដែរ ហូបស្រស់មាន រសជាតិឆ្ងាញ់។ លើសពីនេះ ពោតបារាំង សម្បូរ សារធាតុចិញ្ចឹម មានប្រយោជ​ន៍សម្រាប់ សុខភាពដូចជា៖ ពោតបារាំង មានផ្ទុកនូវ វីតាមីន A [...]
នាថ្ងៃទី១១ខែឧសភា រដ្ឋបាលគយនៃប្រទេសចិនបានបង្ហាញពីបញ្ជីឈ្មោះក្រុមហ៊ុនសហគ្រាសដែលបានចុះបញ្ជីនាំចេញគ្រឿងទេសកម្ពុជាទៅកាន់ប្រទេសចិន ( សូមមើលតំណភ្ជាប់ http://dzs.customs.gov.cn/dzs/2747042/3995819/qtzwcp/4643123/index.html ) នេះមានន័យថាម្រេចកម្ពុជាបានបំពេញគ្រប់នីតិវិធីក្នុងការនាំចេញទៅកាន់ប្រទេសចិន អាចនាំចេញដោយផ្ទាល់ទៅទីផ្សារចិន។ ទីតាំងដាំម្រេចចំនួន២៨កន្លែងនិងរោងចក្រវេចខ្ចប់ចំនួន៧កន្លែងត្រូវបានចុះបញ្ជីនិងទទួលបានការអនុញ្ញាតពីភាគីចិនក្នុងការនាំចេញ។ ដើម្បីពន្លឿនការអនុវត្តពិធីសារស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញម្រេចពីកម្ពុជាទៅប្រទេសចិន ដែលបានចុះហត្ថលេខារួមគ្នារវាងភាគីទាំងពីរចិននិងកម្ពុជាកាលពីខែវិច្ឆិកាឆ្នាំ២០២២ រដ្ឋបាលគយ ស្ថានទូតចិនប្រចាំកម្ពុជា និងក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទកម្ពុជាកាលពីថ្ងៃទី១០-១១ខែមេសាថ្មីៗនេះ បានធ្វើការពិនិត្យទីតាំងដាំម្រេចនិងរោងចក្រវេចខ្ចប់ម្រេច ដោយតាមរយៈ Video Conference។ ដំណាំម្រេចគឺជាកសិផលដំបូងគេរបស់កម្ពុជាដែលត្រូវបានអនុញ្ញាតឱ្យនាំចេញទៅប្រទេសចិនក្នុងឆ្នាំ២០២៣នេះ [...]
ខេត្តត្បូងឃ្មុំ៖ នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម ប្រធានលេខាធិការដ្ឋាននៃគណៈកម្មការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្តីពី ការកសាងកេរ្តិ៍ឈ្មោះម៉ាកសមូហភាព “ក្រូចថ្លុងកោះពីរ” ក្រោមអធិបតីភាពរបស់ ឯកឧត្តម ឱក ប៊ុង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ [...]
0
X