ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ប្រជាកសិករគួរប្រញាប់ប្រញាល់ដាំដុះ ដើម្បីឱ្យដំណាំស្រូវដុះលូតលាស់បានល្អ និងមានអាយុកាលវែងល្មម និងបង្កើនភាពធន់ទៅនឹងគ្រោះរាំងស្ងួត នៅពេលកូនរដូវប្រាំងមកដល់។ ក្រសួងកសិកម្ម លើកឡើងបែបនេះក្រោយពីក្រសួងធនធានទឹក និងឧតុនិយម ចុះផ្សាយកាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ ថា កម្ពុជា [...]
ព័ត៌មានកសិកម្ម
ពោតបារាំង (Okra) អាចយកមកធ្វើជា អាហារប្រចាំថ្ងៃបាន ប៉ុន្តែគេអាច ចាត់ទុកវា ជាប្រភេទផ្លែឈើដែរ ហូបស្រស់មាន រសជាតិឆ្ងាញ់។ លើសពីនេះ ពោតបារាំង សម្បូរ សារធាតុចិញ្ចឹម មានប្រយោជន៍សម្រាប់ សុខភាពដូចជា៖ ពោតបារាំង មានផ្ទុកនូវ វីតាមីន A [...]
នាថ្ងៃទី១១ខែឧសភា រដ្ឋបាលគយនៃប្រទេសចិនបានបង្ហាញពីបញ្ជីឈ្មោះក្រុមហ៊ុនសហគ្រាសដែលបានចុះបញ្ជីនាំចេញគ្រឿងទេសកម្ពុជាទៅកាន់ប្រទេសចិន ( សូមមើលតំណភ្ជាប់ http://dzs.customs.gov.cn/dzs/2747042/3995819/qtzwcp/4643123/index.html ) នេះមានន័យថាម្រេចកម្ពុជាបានបំពេញគ្រប់នីតិវិធីក្នុងការនាំចេញទៅកាន់ប្រទេសចិន អាចនាំចេញដោយផ្ទាល់ទៅទីផ្សារចិន។ ទីតាំងដាំម្រេចចំនួន២៨កន្លែងនិងរោងចក្រវេចខ្ចប់ចំនួន៧កន្លែងត្រូវបានចុះបញ្ជីនិងទទួលបានការអនុញ្ញាតពីភាគីចិនក្នុងការនាំចេញ។ ដើម្បីពន្លឿនការអនុវត្តពិធីសារស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញម្រេចពីកម្ពុជាទៅប្រទេសចិន ដែលបានចុះហត្ថលេខារួមគ្នារវាងភាគីទាំងពីរចិននិងកម្ពុជាកាលពីខែវិច្ឆិកាឆ្នាំ២០២២ រដ្ឋបាលគយ ស្ថានទូតចិនប្រចាំកម្ពុជា និងក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទកម្ពុជាកាលពីថ្ងៃទី១០-១១ខែមេសាថ្មីៗនេះ បានធ្វើការពិនិត្យទីតាំងដាំម្រេចនិងរោងចក្រវេចខ្ចប់ម្រេច ដោយតាមរយៈ Video Conference។ ដំណាំម្រេចគឺជាកសិផលដំបូងគេរបស់កម្ពុជាដែលត្រូវបានអនុញ្ញាតឱ្យនាំចេញទៅប្រទេសចិនក្នុងឆ្នាំ២០២៣នេះ [...]
ខេត្តត្បូងឃ្មុំ៖ នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម ប្រធានលេខាធិការដ្ឋាននៃគណៈកម្មការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្តីពី ការកសាងកេរ្តិ៍ឈ្មោះម៉ាកសមូហភាព “ក្រូចថ្លុងកោះពីរ” ក្រោមអធិបតីភាពរបស់ ឯកឧត្តម ឱក ប៊ុង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ [...]